A ~ English for You

02 វិច្ឆិកា 2022
បន្ទាប់ពីបានចូលរួមសិក្ខាសាលាស្ដីពីអាហារូបត្ថម្ភ និងសួនសរីរាង្គដែលដឹកនាំដោយយុវសិស្ស ជា ពលៈរក្សារ យុវសិស្ស សុទ្ធ វាសនា បាននិយាយដោយចាប់អារម្មណ៍យ៉ាងខ្លាំងថា៖

“ការទទួលបានការបង្រៀនពីបុគ្គលដែលក្មេងដូចខ្ញុំ ធ្វើឲ្យខ្ញុំឲ្យកាន់តែខិតខំរៀនថែមទៀត។” វាសនា អាយុ ១៣ឆ្នាំ គឺជាសិស្សម្នាក់នៅក្នុងសៀមរាប​ រីឯ រក្សាអាយុ ១៧ឆ្នាំ គឺជាយុវវតីម្នាក់នៅក្នុងកម្មវិធីជំនាន់ថ្មីគាំទ្រដោយយូនីសេហ្វ។ វាសនាបានបន្តទៀតថា “ខ្ញុំស្រឡាញ់ការសិក្សានៅក្នុងថ្នាក់រៀនណាស់ ហើយក៏ចូលចិត្តឱកាសដើរទៅក្រៅផងដែរ រួចប្រើប្រាស់ចំណេះដឹងទាំងនោះក្នុងការអនុវត្តជាក់ស្ដែង តាមរយៈការដាំបន្លែជាមួយនឹងរក្សា និងមិត្តភក្ដិផ្សេងទៀតរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំត្រូវតែផ្លាស់ប្ដូរទម្លាប់ចាស់របស់ខ្ញុំចេញ។ កាលពីមុន ខ្ញុំចូលចិត្តញ៉ាំនំចំណីសម្រន់ជាងអាហារប្រចាំ!”។

រក្សារំភើបណាស់ដោយបានឮអំពីការប្ដេជ្ញាចិត្តរបស់វាសនាក្នុងការផ្លាស់ប្ដូរដូច្នេះ។ នាងបាននិយាយថា “អ្វីដែលខ្ញុំចង់សម្រេចគឺជួយសិស្សឲ្យយល់ដឹងអំពីអាហារូបត្ថម្ភឬអាហារជីវជាតិនេះ ហើយងាកមកគិតឲ្យបានម៉ត់ចត់អំពីអ្វីដែលពួកគេទទួលទានជារៀងរាល់ថ្ងៃ ដូចជាមីកញ្ចប់ ឬភេសជ្ជៈប៉ូវកម្លាំងជាដើម។ ពួកគេត្រូវតែដឹងថាអាហារ និងភេសជ្ជៈទាំងនេះមិនល្អសម្រាប់ពួកគេទេ នាងបានបន្ថែមទៀតថាបន្លែសរីរាង្គនាំមកនូវសុខភាពល្អជាង។ ដូច្នេះរឹតតែល្អជាងនេះគឺ ខ្ញុំចង់លើកទឹកចិត្តពួកគេឲ្យដាំដុះបន្លែសរីរាង្គទាំងនេះ។”

វាសនាគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សចំនួន ៨៩៨នាក់ មកពីសាលារៀនចំនួន ១៨ នៅក្នុងខេត្តសៀមរាប ដែលបានចូលរួមនៅក្នុងសិក្ខាសាលាអប់រំ ដែលបង្រៀនដោយអ្នកដឹកនាំគម្រោងវ័យក្មេងចំនួនប្រាំមួយនាក់មកពីកម្មវិធីជំនាន់ថ្មីកាលពីខែកញ្ញា។ យូនីសេហ្វបានចាប់ផ្ដើមអនុវត្តកម្មវិធីជំនាន់ថ្មីនេះតាំងពីឆ្នាំ២០២១មក ជាគម្រោងសាកល្បងមួយដែលបានរៀបចំឡើងដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាវ័យក្មេង បន្ទាប់ពីដំណាក់នៃជំងឺឆ្លងរាតត្បាត ជំងឺកូវីដ-១៩បានស្រាកស្រាន ដែលជំងឺនេះបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការសិក្សា ជីវិតសង្គម និងឱកាសការងាររបស់យុវវ័យ។ កម្មវិធីជំនាន់ថ្មីបានអញ្ជើញយុវជនវ័យនៅទូទាំងប្រទេស ឲ្យដាក់ស្នើនូវគម្រោងរបស់ពួកគេ ដែលនឹងនាំមកនូវការផ្លាស់ប្ដូរវិជ្ជមានចំពោះសង្គម ហើយបានជ្រើសរើសគម្រោងណាដែលមានគុណសម្បត្តិគ្រប់គ្រាន់យកមកអនុវត្ត ជាមួយនឹងការគាំទ្រពីយូនីសេហ្វ រួមមានផ្តល់ការបណ្ដុះបណ្ដាល ការបង្រៀនផ្ទាល់ និងថវិកាចាប់ផ្តើមគម្រោងផងដែរ។

0 comments:

Post a Comment